​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាក់​វ៉ាក់សាំង As​t​ra ze​n​e​ca ​រួចហើយ​ ​ព្រឹកមិញ​​​

​ទីបំផុត​ទៅ​ ​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ចំនួន​១​៥​រូប​ទៀត​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​២​៩​ហើយ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៦​ ​មីនា​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ​។​

​ប្រភព​ថា​ ​ពួក​លោក​បាន​ចាក់​វ៉ាក់សាំង​ផលិត​នៅ​អង់គ្លេស​ ​As​t​raze​n​e​ca​ ​ដោយ​ទទួលការ​ចាក់​នៅ​បរិវេណ​វិមាន​រដ្ឋាភិបាល​ ​ពោល​គឺ​មុន​ពេល​មាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តែម្តង​។​ ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ចាក់​ជាមួយ​រូបលោក​ ​មាន​ទាំង​ឧបនាយករដ្ឋមន្ត្រី​ ​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង​ដែរ​។​ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាល គេដឹងថា ចាក់វ៉ាក់សាំងរបស់ចិនរួចហើយ កាលពីពេលមុន។ ដើម្បី​បញ្ចៀស​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ​អ្នក​សារ​ព័ត៌មាន​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​អគារ​ដែល​លោក​នាយករដ្ឋមន្ត្រី​ចាក់​វ៉ាក់សាំង​ទេ​ ​ប៉ុន្តែ​អាច​ទស្សនា​បាន​ការផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​បុក​។​

​ជា​ការ​កត់​សម្គាល់​ ​លោក​ត្រូវ​ចាក់​ ​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​មក​ម្ល៉េះ​ ​តែ​សម្រេច​ព​ន្យា​ពេល​វិញ​ ​ក្រោយ​លឺ​ដឹង​ថា​ ​អ្នក​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ​នៅ​អឺរ៉ុប​ ​ខ្លះ​មាន​កំណក​ស​សៃ​ឈាម​ ​ពេល​ចាក់​រួច​ ​ប៉ុន្តែ​ម្សិលមិញ​ ​ក្រុមហ៊ុន As​t​ra ze​n​e​caអះអាង​ថា​ ​ក្រោយ​ការពិសោធន៍​ថា​ ​គ្មាន​ភស្តុ​តាំង​បង្ហាញ​ថា​ ​មាន​កំណក​ឈាម​ ​ពេល​ចាក់​រួច​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner