ករណីព្រះសង្ឃ ក្នុងវត្តរាជបូណ៍ វ៉ៃកូននេន ត្រូវបានសមត្ថកិច្ច ចុះធ្វើកិច្ចសន្យាបញ្ឈប់

អត្ថបទដោយ៖
Kien Sereyvuth

ករណីព្រះសង្ឃ ក្នុងវត្តរាជបូណ៍វ៉ៃកូននេ ត្រូវបានសមត្ថកិច្ច ធ្វើកិច្ចសន្យាបញ្ចប់ករណីព្រះសង្ឃក្នុងវត្តរាជបូណ៍ វៃបន្តគ្នា ហើយបង្ហោះហ្វេសប៊ុក ធ្វើអោយមានការយល់ច្រឡំ ផ្អើលតៗគ្នា បានសម្របសម្រួល ធ្វើកិច្ចសន្យាបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្ត លោកស្រីឧត្តសេនីយ៍ត្រី ដួង ថាវរី ស្នងការង រួមទាំងមន្ទីរពាក់ពន្ធ័ និងមន្ត្រីសង្ឃច្រើនទៀត ។
លោកស្រីឧត្តសេនីយ៍ ដួង ថាវរី ស្នងការងទទួល បន្ទុកប្រឆាំងការជួញដួរមនុស្ស និងការពារអនីតិជនខេត្ត បានអោយដឹងថា ឆ្លងកាត់ការសាកសួរ ព្រះចៅអធិការវត្ត និងព្រះសង្ឃ ដែលវាយបន្តគ្នានោះ ទើបដឹងថា មិនមែនជាករណីអំពើហឹង្សាឡើយ ។ ផ្ទុយទៅវិញ គឺជាការប្រដៅ ដោយដាក់វិន័យ តាមគោលការណ៍ របស់វត្តប៉ុណ្ណោះ ។
ព្រះតេជគុណ ពិន សែម ព្រះចៅអធិការវត្តព្រះរាជបូណ៍ បានមានសង្ឃដីកាថា ព្រះអង្គមិនដែលមានគំ និត គុំគួនលើសង្ឃអង្គណាឡើយ ។ ផ្ទុយទៅវិញ គឺមានតែទទួលយកព្រះសង្ឃ អោយគង់នៅវត្តនេះ ដើម្បីអប់រំកែប្រែ រាល់ពេលសង្ឃអង្គណា ធ្វើខុសវិន័យ ហើយវត្តផ្សេងមិនទទួល ។ ជាមួយគ្នានោះ លោក ជោគ ឌី គណៈកម្មការវត្តព្រះរាជបូណ៍ ក៍បានបញ្ជាក់ថា បើយើងមើលក្នុងរូបភាព វាហាក់បីដូចជាការធ្វើទារុណកម្មអីចឹង ។ ប៉ុន្តែការពិត គឺជាការដាក់វិន័យ ដោយតម្រូវអោយសង្ឃ ដែលធ្វើខុសវិន័យច្រើនលើកនោះ វ៉ៃគ្នាម្តងម្នាក់ គឺវ៉ៃតគ្នា ។
លោកបញ្ជាក់ទៀតថា មានសង្ឃមួយចំនួន មិនគោរពវិន័យ ពេលខ្លះលួចមានស្រី ហើយពេលខ្លះ លួចជក់គ្រឿងញៀនក៍មានដែរ ។ ចឹងរឿងហេតុនេះ មិនមែនព្រះចៅអធិការវ៉ៃនោះទេ គឺដាក់វិន័យ ដោយតម្រូវ អោយសង្ឃល្មើសវិន័យ វ៉ៃម្តងម្នាក់ ។ លោកស្រីឧត្តសេនីយ៍ត្រី ដួង ថាវរី បញ្ជាក់បន្ថែមថា ឆ្លងកាត់ការសាកសួរលម្អិតអំពីរឿងហេតុ សមត្ថកិច្ចរបស់លោក និងដោយមានការឯកភាព ពីតំណាងអាយ្យការ អមសាលាដំបូងខេត្ត រួមទាំងលោក ស្រីអភិបាលរងខេត្តផង គឺបានសម្របសម្រួល និងធ្វើកិច្ចសន្យា បញ្ចប់ហើយ ដោយតម្រូវអោយព្រះសង្ឃ ដែលមានកំហុស គោរពតាមវិន័យវត្ត ចំណែកព្រះចៅអធិការវត្ត បញ្ឃប់ការអប់រំដោយដាក់វិន័យ បែបអំពើហឹង្សាដូច្នេះ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នៅក្នុងវត្តរាជបូណ៍ មានការដាក់វិន័យ ទៅលើព្រះសង្ឃចំនួន៣អង្គ ដែលធ្វើខុសវិន័យវត្តច្រើនដង ។ ការដាក់វិន័យនោះ ក៍បានតម្រូវអោយវ៉ៃបន្តគ្នា ម្តងម្នាក់ រហូតមានស្លាកស្នាម ជាំពេញគូថ ហើយក៍ត្រូវបានបង្ហោះតាមបណ្តាញហ្វេសប៊ុក និងបានស៊ែរតៗគ្នា ធ្វើអោយមានការភ្ញាក់ផ្អើល ទើបថ្នាក់ដឹកនាំ បញ្ជាអោយសមត្ថកិច្ចចុះទៅអន្តរាគមន៍បែបនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner