ផ្លូវបីខ្សែរ ប្រវែង៩០០ម៉ែត្រ ត្រូវបានក្រាលថ្មមុិច សម្រួលដំណើរជូនពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ផ្លូវបីខ្សែរ ប្រវែង៩០០ម៉ែត្រ ត្រូវបានក្រាលថ្មមុិច សំរួលដំណើរជូនពលរដ្ឋ ដើម្បីអោយមានភាពងាយស្រួលគ្រប់មធ្យោបាយធ្វើដំណើរនៅរដូវស្សាខាងមុខ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល ដឹកនាំក្រុមការងារ នាំយក គ្រឿងចក្រ ចុះ ស្ថាបនា ផ្លូវក្រាលថ្ម មិច ចំនួន ៣ខ្សែ ប្រវែង៩០០ម៉ែត្រ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ស្ថិតនៅភូមិប្រជាធម្មលិចសង្កាត់ផ្សាកណ្ដាល ក្រុងប៉ោុយប៉ែតខេត្តបន្ទាយមានជ័យ។

ផ្លូវក្រាលថ្មមិចនេះ បានស្ថាបនា ឡើងតាមការ សន្យា របស់លោក អភិបាលក្រុងប៉ោយប៉ែត ដែលត្រូវចាក់ក្រាលថ្មម៉ិចជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិប្រជាធម្មលិច ដែលថ្មមិច នេះជា អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ តាមរយៈឯកឧត្តម ឡាយ គឹមលី នឹង លោកឌូ ដាលីតូ ៕ ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner