អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បាននាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
នៅព្រឹកថ្ងៃទី១៧មីនា ឆ្នាំ ២០២១ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល ត្រួតពិនិត្យការងារ និងប្រគល់អំណោយជូនដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងការយទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល។ អំណោយរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ដែលបានប្រគល់ជូន នាពេលនេះ រួមមាន អង្ករ៥០តោន, ទឹកបរិសុទ្ធ២ពាន់កេសតូច, មី២ពាន់កេសតូច, ត្រីខកំប៉ុង១២៥កេសធំ, ទឹកត្រី១ពាន់យួរ, ទឹកស៊ីអ៊ីវ១ពាន់យួរ, ម៉ាស១ម៉ឺនសន្លឹក និងសាប៊ូលាងដៃ៥ពាន់ដប ព្រមទាំងថវិកាមួយចំនួនផងដែរ។ ខេត្តកណ្ដាលគិតត្រឹមព្រឹកថ្ងៃទី១៧មីនា ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៥៨នាក់។