សាកលវិទ្យាល័យ 10 ល្អបំផុតនៅពេលបច្ចុប្បន្ននេះ
អ្នកទាំងអស់ប្រាកដជាបានស្គាល់និងអានហើយនូវអត្ថបទមុនអំពីសាកលវិទ្យាល័យ Oxford University
ដែលជាសាកលវិទ្យាល័យមានវ័យចំណាស់ជាងគេបំផុតនិងចាស់ជាងគេបំផុតនៅអង់គ្លេសហើយក៏ជាសាកលវិទ្យាល័យដែលល្បីបំផុតផងដែរ។
ប៉ុន្តែនៅក្នុងអត្ថបទនេះយើងនឹងបានទៅឃើញសាកលវិទ្យាល័យទាំង 10 ល្អបំផុតលើលោកបច្ចុប្បន្នដោយ QS World University Ranking ធ្វើឡើងសម្រាប់ឆ្នាំ 2021 នេះ។
10. សាកលវិទ្យាល័យ University of College London ប្រទេសអង់គ្លេស វាទទួលបានពិន្ទុដល់ទៅ 99.4 ក្នុងចំណោម 100 សម្រាប់កេរ្តិ៍ឈ្មោះថ្នាក់សិក្សា។

9. សាកលវិទ្យាល័យ University of Chicago សហរដ្ឋអាមេរិក និស្សិតសិក្សានៅទីនេះធ្លាប់ទទួលបានពានរង្វាន់ Pulitzer ចំនួន 18 ដងនិងពាន Nobel ចំនួន 30 ដង។

8. សាកលវិទ្យាល័យ Imperial College London ប្រទេសអង់គ្លេស ជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវពីវិធីនៃការបិទប្រទេសអង់គ្លេសកន្លងមក។

7. សាកលវិទ្យាល័យ University of Cambridge ប្រទេសអង់គ្លេស រូបវិទូនិងអ្នកប្រាជ្ញាដែលបានកែប្រែប្រវត្តិសាស្ត្រមនុស្សចំនួនពីររូបដែលធ្លាប់សិក្សានៅទីនោះគឺលោក Lssac Newton និង Charles Darwin ។

6. វិទ្យស្ថានជាតិស្វីស Institute of Technology ជាកន្លែងដ៏ល្បីក្នុងការសិក្សាស្រាវជ្រាវពីជីវិតលើភពផែនដីនិងជីវិតនៅក្រោមបាតសមុទ្រ។

5. សាកលវិទ្យាល័យ University of Oxford ប្រទេសអង់គ្លេស ជាទីកន្លែងផ្តល់កំណើតសិក្សាទៅដល់មេដឹកនាំប្រទេសលើលោកដល់ទៅ 30 រូបម្ចាស់ពានរង្វាន់ Nobel ចំនួន 50 និងមេដាយមាសអូឡាំពិក 120 រូបផងដែរ។

4. វិទ្យាស្ថាន California Institute of Technology (Caltech) សហរដ្ឋអាមេរិក
ជារឿងគួរឱ្យចាប់អារម្មណ៍ព្រោះថានៅទីនេះថ្នាក់មហាវិទ្យាល័យនីមួយៗមាននិស្សិតសិក្សាច្រើនបំផុត 3 រូបប៉ុណ្ណោះ។

3. សាកលវិទ្យាល័យ Harvard University សហរដ្ឋអាមេរិក ជាទីកន្លែងដែលប្រធានាធិបតីអាមេរិក 8 រូបធ្លាប់បំពេញការសិក្សានៅទីនេះ និងជាកន្លែងដែលផ្តល់គុណភាពធនធានមនុស្សដ៏ល្អបំផុតលើលោកផងដែរ។

2. សាកលវិទ្យាល័យ Standford University សហរដ្ឋអាមេរិក Silicon Valley ទឹកដីឋានសួគ៍នៃកំពូលមនុស្សផ្នែកធ្វើអាជីវកម្មថ្មីនិងចាស់ ធំនិងតូចពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា។

- វិទ្យាស្ថាន Massachusetts Institute of Technology សហរដ្ឋអាមេរិកជាទីកន្លែងប្រមូលផ្តុំទៅដោយអ្នកកំពូលបច្ចេកវិទ្យាទំនើបបំផុតរាប់ចាប់តាំងតែពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយ 9 ឆ្នាំជាប់គ្នាហើយដែលវិទ្យាស្ថានមួយនេះជាប់ឈ្មោះនៅតារាងកំពូលនេះ។
