​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​វា​នឹងជា​រឿង​លំបាក​សម្រាប់​លោក​ ​ក្នុង​ការ​បំពេញ​តាមកាល​កំណត់​នៅ​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​ ​ដើម្បី​ដក​កងទ័ព​ចេញពី​អា​ហ្វហ្គា​នី​ស្ថាន

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​វា​នឹងជា​ការលំបាក​សម្រាប់​រូបលោក​ ​ក្នុង​ការ​បំពេញ​តាម​កាលបរិច្ឆេត​កំណត់​ ​គឺ​នៅ​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​ខាងមុខ​ ​ក្នុង​ការ​ដក​កងទ័ព​ចុងក្រោយ​ចេញពី​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ដ៏​វែង​បំផុត​របស់​សហរដ្ឋអាមេរិក​ ​។​

ការ​អត្ថាធិប្បាយ​របស់​លោក​ ​បៃ​ដិ​ន​ ​ប្រាប់​ដល់​សារ​ព័ត៌មាន​ ​A​BC ​News​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​គិតដល់​កាលបរិច្ឆេត​កំណត់​ ​ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុម​ឧទ្ទាម​តា​លីប​ង់​នា​ពេល​កន្លងមក​ ​ស្ថិត​ក្រោម​រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​។​ ​ហើយ​កិច្ច​សម្ភាសន៍​របស់​លោក​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ខាងលើ​នេះ​បាន​កើតមានឡើង​មួយថ្ងៃ​ ​មុន​ពេល​ដែល​ប្រទេស​រុស្ស៊ី, ​ចិន​, ​សហរដ្ឋអាមេរិក​ ​និង​ ​ប៉ា​គី​ស្ថាន​ ​ព្រមទាំង​ក្រុម​ប្រតិភូ​នៃ​ម​ន្រ្តី​កំពូល​ៗ​មកពី​អា​ហ្វហ្គា​នី​ស្ថាន​, ​មេដឹកនាំ​បក្ស​ប្រឆាំង​ ​និង​ក្រុម​អ្នកចរចា​របស់​ពួក​ឧទ្ទាម​តា​លីប​ង់​គ្រោង​បើក​កិច្ចប្រជុំ​រួមគ្នា​មួយ​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ ​ក្នុង​គោលបំណង​ដើម្បី​ចាប់ផ្តើម​កិច្ច​ចរចា​សន្តិភាព​ដែល​បានជា​ប់​គាំង​កន្លងមក​ ​។​

យ៉ាងណាមិញ​ ​ម​ន្រ្តី​អាមេរិក​មួយ​ចំនួន​ ​និង​អ្នកជំនាញ​ជាច្រើន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ​ប្រសិនបើ​កងកម្លាំង​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដក​កងកម្លាំង​ ​មុន​ពេល​ដែល​កិច្ចព្រមព្រៀង​មួយ​ឈាន​ដល់​ការប្រកាស​ជា​ផ្លូវការ​នោះ​ ​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាមស៊ីវិល​សាជាថ្មី​ ​និង​អាច​ផ្តល់​អោយ​ក្រុម​ភេ​វរ​ក​រអា​ល់​កៃ​ដា​ ​នូវ​ទី​ជម្រក​ថ្មី​មួយ​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner