របាយការណ៍ក្រសួងកសិកម្ម ៖ ទិន្នផលស្រូវឆ្នាំនេះមានការកើនឡើង ខណៈតម្លៃនៃការនាំចេញទទួលបានខ្ពស់

ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី4 ខែមីនា ឆ្នាំ2021 ប្រជាកសិករបានសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា 642,483 ហិកតាស្មើនឹង 139.91ភាគរយលើផែនការចំនួន 459,200ហិកតា។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ទីផ្សារស្រូវនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំកន្លងទៅជាមួយនឹងតម្លៃ 1,170រៀលក្នុង1គីឡូក្រាម កើនពីតម្លៃ950រៀលក្នុង1គីឡូក្រាមកាលពីឆ្នាំមុន ដោយសារតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ។

ជាមួយគ្នានេះ ក្រសួងបានពិនិត្យឃើញថា មានខេត្តចំនួន 5 ក្នុងចំណោម 25 រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេក្នុងនេះមាន 1) ខេត្តព្រៃវែងសម្រេចបាន 111,279ហិកតា 2) ខេត្តតាកែវសម្រេចបាន 107,377ហិកតា 3) ខេត្តកំពង់ធំសម្រេចបាន 76,956ហិកតា 4) ខេត្តកណ្តាលសម្រេចបាន 55,047 ហិកតា និង5) ខេត្តបន្ទាយមានជ័យសម្រេចបាន 50,511ហិកតា។

ស្របពេលដែលប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រួស ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសក៏បាននឹងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី4 ខែមិនា ឆ្នាំ2021 ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង 1.4លានតោន លើផ្ទៃដី 325,613ហិកតា ស្មើនឹង50.68ភាគរយ ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ 4.43តោនក្នុង1ហិកតា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner