លោក ឌី រ័ត្នខេមរុណ ផ្តល់អាកុល ១០កាន ស្មើ ៣០០ លីត្រ ជូនកងកម្លាំង ប្រចាំការនៅទីបញ្ជាការស្រាល និង កងកម្លាំង កំពង់យាមនៅគោលដៅធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល និង ផ្តល់អាល់កុលជូនដល់ កងកម្លាំងដែលយាមប្រចាំការនៅគោលដៅទីបញ្ជាការស្រាល និងគោលដៅយាមប្រចាំការ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានថ្លែងអំអគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកងកម្លាំង តែងតែនៅមុខគេជានិច្ច ។

ហើយ លោកអភិបាលរង ក៍បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមទាំងថ្នាក់ដឹកនាំខណ្ឌផងដែរ នេះជាការលើកទឹកចិត្តកងកម្លាំង ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែលកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។

ទន្ទឹមនឹងនេះ លោកអភិបាលរង ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមអោយកងកម្លាំងយើងបន្តពង្រឹងការពារសន្តិសុខ នៅគោលដៅចត្តាឡីស័កនីមួយៗអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមអោយបងប្អូនប្រជាពលរដ្ឋ ក៌ដូចជាកងកម្លាំងទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ។

ក្នុងនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍បានផ្តល់អាល់កុលចំនួន ដល់ទីបញ្ជាការស្រាលដែលមានកម្លាំងអធិការ ចំនួន ១ កាន កម្លាំង អាវុធហត្ថខណ្ឌ ១កាន កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន ១កាន រួមទាំងកម្លាំងដែរយាមគោលដៅសង្កាត់ទាំង៧ក្នុងមួយសង្កាត់ ១កាន សរុប ទាំងអស់ ១០កាន សំរាប់យកប្រើប្រាស់ទប់ទល់និងជំងឺកូវីដ-១៩ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner