ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើងជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ០៥រូប ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានមន្ត្រីនគរបាលជាតិចំនួន ០២រូបផងដែរ។
តាមរយៈលទ្ធផល និងភាពជាក់ស្តែងដែលនៅតែបន្តមានអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈនេះ ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្តពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងការណែនាំជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវជាចំបាច់ត្រូវអនុវត្ត ដើម្បីធ្វើយ៉ាងណាអោយស្ថានភាពសង្គមមានភាពល្អប្រសើរឡើងវិញ៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕