Lukaku នឹងបង្ហាញខ្លួនជាមួយ ប៊ែលហ្សិកនៅវគ្គជម្រុះ World Cup 2022
មន្ត្រីប៊ែលហ្សិកបានបញ្ជាក់កាលពីថ្ងៃច័ន្ទ ថា Romelu Lukaku បានធ្វើតេស្តិ៍អវិជ្ជមាន Covid-19 បន្ទាប់ពីមានការផ្ទុះនៅក្លិប Inter Milan ដូច្នេះរូបគេមានភារកិច្ចត្រូវធ្វើដំណើរទៅជួយក្រុមជម្រើសជាតិបែលហ្ស៊ិក សម្រាប់ការប្រកួតជម្រុះ FIFA World Cup ២០២២ នាចុងខែនេះ។ នេះបើតាមការចុះផ្សាយរបស់ CNA នាថ្ងៃទី២៣ ខែមីនានេះ ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមកីឡាករទាំង ៤នាក់របស់ Inter Milan ដែលបានឆ្លង Covid-19 ដែលបានធ្វើឲ្យការប្រកួតទល់នឹង Sassuolo នៅ Serie A ត្រូវបានពន្យារពេលផងដែរ នៅពេលកីឡាករចាំទី Samir Handanovic ក៏បានតេស្តវិជ្ជមានដូចគ្នា។
តែយ៉ាងណា Romelu Lukaku ដែលឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងគ្រាប់ស៊ុតនៅ Serie A រដូវកាលនេះ បន្ទាប់ពី Cristiano Ronaldo របស់ Juventus ក៏ត្រឡប់មកអវិជ្ជមានវិញក្នុងការធ្វើតេស្តកាលពីថ្ងៃចន្ទម្សិលមិញ ចំពេលសហព័ន្ធអ៉ីតាលីអនុញ្ញាតឲ្យកីឡាករបរទេសនានាទៅចូលរួមជាមួយជម្រើសជាតិរៀងៗខ្លួនលេងក្នុងវគ្គជម្រុះ World Cup 2022។
គួរអោយដឹងផងដែលថា ប៊ែលហ្សិក នឹងត្រូវលេង ៣ប្រកួតបើកឆាកប្រចាំពូលនៃវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អឺរ៉ុប ដោយត្រូវប៉ះវ៉េលនៅរាត្រីថ្ងៃពុធ មុនបន្តជួបសាធារណរដ្ឋឆេក នៅថ្ងៃរាត្រីថ្ងៃសៅរ៍ និងប៊ែលឡារុស នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយអវត្តមានកីឡាករខ្សែបម្រើ Eden Hazard និង Axel Witsel ដោយសារបញ្ហារបួស៕