រដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្តធ្វើការកែលម្អនិងជួសជុលថែទាំឡើងវិញនូវផ្លូវខេត្តក្រាលកៅស៊ូ DBST.ប្រវែង១០គីឡូម៉ែត្រនិងផ្លូវក្រាលកៅស៊ូ OverlayACក្នុងទីប្រជុំខេត្តប្រមាណជិត១០គីឡូម៉ែត្រ ជាបន្តបន្ទាប់កន្លងមក

    អាជ្ញាធរខេត្តបាត់ដំបងនិងមន្ទីរសាធារណការខេត្តបានបន្តនូវការស្តារនិងការកែលម្អផ្លូវក្រាលកៅស៊ូDBST ប្រវែង១០គីឡូម៉ែត្រ នៅក្នុងទីប្រជុំជនខេត្តរបស់ខ្លួន ព្រមទាំងផ្លូវក្រាលកៅស៊ូverlayACប្រមាណជិត ១០គីឡូម៉ែត្រ នៅក្នុងខេត្ត បើទោះបីស្ថានភាពការរីករាលដាល ជាសកល ពីជម្ងឺឆ្លងកូវីដ-19នៅតែបន្តកើតមាននិងអូសបន្លាយគួរឲ្យព្រួយបារម្ភពីបញ្ហាប្រឈមទៅនិងជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ។

      នេះបើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង ក្នុងខណៈអមដំណើរឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង និងឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងវត្តមាន លោកអភិបាលក្រុងបាត់ដំបងរួមនិងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធតមូលដ្ឋាននៅទីនោះផងដែរ។ការចុះត្រួតពិនិត្យមើលនូវសកម្មភាពពីការថែទាំ និងជួសជុលផ្លូវ របស់មន្ទីរជំនាញដែលកំពុងតែជួសជុលផ្លូវក្រាលកៅស៊ូបន្ថែម ប្រវែង ៦៥០ម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដណើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោងក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះ ដែលជាគម្រោងថែទាំ និងកែលម្អឲ្យប្រសើរឡើងវិញ ក្រោយពីទទួលរងនូវការខូចខាតដោយទឹកជំនន់កន្លងមក ហើយម្ចាស់គម្រោងក្នុងការចុះអនុវត្តផ្ទាល់គឺមន្ទីរសាធារណការខេត្ត ដើម្បីធ្វើការកែលម្អផ្លូវកៅស៊ូមួយខ្សែនេះក្នុងការតភ្ជាប់ពីផ្លូវជាតិលេខ៥ ឲ្យបានប្រសើរឡើងវិញ។ ផ្លូវដែលកំពុងតែកែលម្អនេះគឺជាផ្លូវខេត្តលេខ១៥៤Hមានប្រវែង១០គីឡូម៉ែត្រ ដោយតភ្ជាប់ប្រទាក់ក្រឡា ពីផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិកាប់គោថ្មី រហូតដល់ ភូមិចំការសំរោង ក្នុងក្រុងបាត់ដំបង ដែលបានស្ថាបនារួចហើយនិងកំពុងត្រូវបានធ្វើការជួសជុលឡើងវិញបន្ទាប់ពីទទួលរងការខូចខាតដោយគ្រោះទឹកជំនន់កន្លងមក នេះបើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរផ្ទាល់។

      លោកប្រធានមន្ទីរក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ការស្ថាបជួសជុលថែទាំនិងកែលម្អផ្លូវនូវក្រាលកៅស៊ូខេត្តកន្លងមកនេះក្នុងនោះមន្ទីរក៏បានធ្វើ ការកែលម្អនិងស្ថាបនាផ្លូវកៅស៊ូDBSTមួយចំនួនក្នុងខេត្ត ឲ្យទៅជាផ្លូវកាលកៅស៊ូ Overlay AC នៅលើ កំណាត់ផ្លូវជាតិលេខ៥ ដែលមានទទឹង១០ម៉ែត្រនិង មានចម្ងាយផ្លូវប្រវែងសរុប ៧ពាន់២០០ម៉ែត្រ។ ដោយធ្វើការក្រាលកៅស៊ូOverlayACក្នុងដំណាក់កាលទី១ និងបានតភ្ជាប់ពីរូបសំណាក “លោកយាយទេព” រហូតទៅដល់រង្វល់មូល”ដៃប្រាំបី” ដែលមានប្រវែង ២ពាន់២០០ម៉ែត្រ និងដំណាក់កាលទី២ មានប្រវែង ៥ពាន់ម៉ែត្រ ទទឹងប្រវែង១០ម៉ែត្រគឺ៖ចាប់ពីរង្វង់មូលព្រាបសដល់ស្ថានីយ៍ប្រេង ហេង ឆៃលី។ដោយឡែកគ្រោងបន្តចាក់ក្រាលកៅស៊ូ Overlay AC ពីចំណុចលោកតា ដំបងក្រញូង ដល់រង្វង់មូលព្រាបស ដែលមានប្រវែង ២ពាន់ម៉ែត្រ ដោយអនុវត្តចាក់ក្រាលផ្នែកខាងស្តាំដៃ មុន។

       ក្នុងការចុះពិនិត្យមើលផ្លូវថែទាំនិងការកែលម្អឲ្យប្រសើរឡើងវិញនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាង់ដំបង ក៏បានសំដែងការកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមការងារ ដែលកំពុងតែសស្រាក់សស្រាំក្នុងការកែលម្អផ្លូវទាំងនេះ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវចុះអប់រំបងប្អូនប្រជាពលរដ្ឋដែលទទួលបានផលប្រយោជន៍ពីផ្លូវទាំងនេះ ត្រូវចេះថែទាំឲ្យបានគង់វង់យូរអង្វែងចៀសវាងការដឹកលើសទម្ងន់ការបើកបរលើសល្បឿនកំណត់ ការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ដើម្បីរក្សាអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

      ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធផ្ទាល់ ត្រូវធ្វើការសិក្សាសួរនាំគ្នាទៅវិញទៅមក ខ្លាចក្រែងមានការថ្លោះធ្លោយដោយមិនបានដួរនាំគ្នាមុន វាអាចជាន់គម្រោងគ្នាពេលលើកគម្រោងស្នើសុំថវិកាទៅថ្នាក់ជាតិនិងតាមបណ្តាស្ថាប័នជំនាញរបស់ខ្លួន។ក្នុងឱកាសនោះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានចែកអំណោយ មី ដល់បងប្អូនកម្មករនិងមន្ត្រីក្រុមការងារកំពុងតែស្ថាបនានិងកែលម្អផ្លូវនៅទីនោះផងដែរ ដោយក្នុងម្នាក់ៗទទួលបាន មី១កេសនិងទឹកសុទ្ធ ១យួរៗ៕          ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner