ក្រុមការងារលោក សែម គន្ធា តំឡើងអំពូលសូឡា និងផ្ទាំងប៉ាណូគណបក្សនៅក្នុងឃុំបន្ទាយឆ្មារ ដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ

បន្ទាយមានជ័យ៖ ក្រុមការងារលោក សែម គន្ធា បានចុះទៅតំឡើងអំពូលសូឡា និងផ្ទាំងប៉ាណូគណបក្សនៅខេត្តបន្ទាយមានជ័យ ដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដើម្បីតំឡើងជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជយ័ ។

ក្នុងនោះដែលក្រុមការងារបានបន្តតំឡើងអំពូលសូឡា និងបានដំណើរការបំភ្លឺទាំងអស់ នៅវត្តគីរីរុក្ខរាមថ្មរមៀល ខេត្តបន្ទាយមានជ័យ ចាប់ពីច្រកចូលផ្លូវជាតិរហូតដល់លើភ្នំនៃបរិវេណវត្ត ។ សូឡាចំនួន៥០ដើមមាន៖ ទំហំ អំពែ ចំនួន ៣០០ វ៉ាត់ និងកំពស់ ៦ម៉ែត្រ។

បន្ទាប់មកក្រុមការងារបានតំឡើង ប៉ាណូរូបភាពសម្តេចតេជោ និងសម្តេចពញាចក្រី និងរូបភាពការអភិវឌ្ឍនៃស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើរួចរាល់ហើយ ទំហំ៦ម៉ែត x ៤ម៉ែត នៅក្រុងសេរីសោភ័ណ្ឌ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner