អាជីវករផ្សារតាខ្មៅចាស់ ជាង៨០ភាគរយបាន បិទតូបលក់ដូរ ខណៈ ៤តូប បានពាក់ព័ន្ធអ្នកជំងឺ កូវីដ-១៩
កណ្តាល៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្រុមអាជីវករជាង៨០ភាគរយ នៅក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបិទបណ្តោះសន្ន ខណះអាជីវករ៤តូប បានពាក់ពន្ធ័អ្នកជំងឺកូវីដ១៩ និងម្ចាស់អាជីវករ៤តូប ស្មគ្រ័ចិត្តទៅធ្វើចត្តាឡីសក្តិដោយខ្លួនឯង ។
ក្រុមអាជីវករទាំងនោះបានប្រាប់អោយដឹងថា ម្ចាស់ទីតាំងលាងរថយន្តនៅក្បែរអ្នកតាចិន ដែលអាជ្ញាធរបានយកទៅធ្វើចត្តាឡីសក្តិនិងបិទទីតាំងលាងរថយន្តបណ្តោះអាសន្ននោះ គឺជាថៅកែលក់សាច់គោធំជាងគេនៅក្រុងតាខ្មៅ និង អ្នកផលិតសាច់ប្រហិតសម្រាប់ផ្គត់ផ្គង់តាមហាងនិងទីផ្សារផងដែរ ។ ទើបពួកគាត់សម្រេចបិទតូបខ្លួនឯងតែម្តងទៅ ដោយសារម្ចាស់លាងរថយន្តនោះ ចេញចូល នៅក្នុងផ្សាតាខ្មៅចាស់ ជារៀងរាល់ថ្ងៃតែម្តង ។
លោកវរសេនីយ៌ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា បញ្ហារក្រុមអាជីវករបិទតូបនោះ មិនមែន អាជ្ញាធរសម្រេចអោយបិទទេ ។ គឺពួកគាត់បិទខ្លួនឯង និងបានស្ម័គ្រចិត្តទៅធ្វើចត្តាឡីសក្តិ ថែមទៀតផង ។ អាជ្ញាធរក្រុងតាខ្មៅបានបិទទីតាំង១៦កន្លែងករណីសង្ស័យមានអ្នកឆ្លងជម្ងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តការណ៍២០កុម្ភៈនិងនាំមនុស្ស១០៧នាក់យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យហ៊ុន សែនតាខ្មៅ និងនៅមន្ទីរពេទ្យជ័យជំនះ ។
ការបិទទីតាំងទាំង១៦កន្លែងនេះ ធ្វើនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២១នេះ បន្ទាប់ពីអាជ្ញាធរបានរកឃើញទីតាំងចំនួន១៦កន្លែងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ និង ជាប់ពាក់ព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែមីនាឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ទាក់ទងនឹងករណីការឆ្លងវិរុស កូវីដ១៩នៅក្នុង “មជ្ឈមណ្ឌលថែទាំរថយន្ត អ្នកតាចិន” ។
សមត្ថកិច្ចបានអោយដឹងទៀតថា ទីតាំង១៦កន្លែងដែលត្រូវអាជ្ញាធរបិទនេះ ទីតាំងទី១នៅចំណុចខាងកើតការ៉ាស់លាងរថយន្តអ្នកតាចិន , ទីតាំងទី២នៅខាងជើងការ៉ាស់លាងឡានអ្នកតាចិន , ទីតាំងទី៣នៅខាងត្បូងការ៉ាស់លាងឡានអ្នកតាចិន , ទីតាំងទី៤នៅអាហារដ្ឋានប៊ិក ឡាក់ (99) ,ទីតាំងទី៥នៅផ្សារតាខ្មៅចាស់ , ទីតាំង៦នៅហាងគុយទាវ ប៊ូ លឹម , ទីតាំងទី៧ នៅហាងគុយទាវ គាង ឡេង , ទីតាំងទី៨ ហាងលក់សាច់គោអាំងតាខូយ , ទីតាំងទី៩ ផ្ទះតារាចម្រៀង ថែល ថៃ , ទីតាំងទី១០ ហាងគុយទាវនៅស្វាយរលំ , ទីតាំង ១១ នៅបុរីសិរីមង្គល រកាខ្ពស់ និង ផ្ទះប្រជាពលរដ្ឋចំនួន៥ទីតាំងទៀត ។ ឆ ដា