អូឡាំពិកអន្តរជាតិ និងសមាជិកអាស៊ាន ជាច្រើន ចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយ NOCC ចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត ស្តើង ជា

លោក Ser Miang Ng អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសមាជិក ព្រមទាំងមិត្តភក្ត្រជាច្រើន នៃបណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ បានចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំពោះការបាត់បង់ លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្រ្តកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាសមាជិកគណៈកម្មការវេជ្ជសាស្ត្រ និងដូពីង នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបានសារអេឡិចត្រូនិកជាបន្តបន្ទាប់អំពីការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយ NOCC រួមទាំងក្រុមគ្រួសារសព ពីអូឡាំពិកអន្តរជាតិ សមាជិក និងបណ្តាមិត្តភក្ត្រ ក្នុងអាស៊ីអាគ្នេយ៍ ចំពោះការបាត់បង់ លោកវេជ្ជបណ្ឌិត ស្តើង ជា ដែលសាររំលែកទុក្ខទាំងនេះ បានធ្វើឡើង ក្រោយពីទទួលបានដំណឹងដ៏សែនក្រៀមក្រំ នូវការបាត់បង់បុគ្គលដ៏សំខាន់មួយរូបដែលធ្លាប់ធ្វើការជាមួយគ្នា ជាច្រើននាពេលកន្លងមក ។ បណ្តាមិត្តភក្ត្រអន្តរជាតិទាំងនោះ បានរំឭកនូវអនុស្សាវរីយ៍នានា ដែលលោកវេជ្ជបណ្ឌិត ធ្លាប់បានធ្វើកិច្ចការវេជ្ជសាស្ត្រកីឡា ជាអន្តរជាតិនាពេលកន្លងមក ហើយបានចាត់ទុកថា ការបាត់បង់លោកវេជ្ជបណ្ឌិត គឺជាបាត់បង់សកម្មជន និងគុណូបការៈនៃចលនាអូឡាំពិកផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner