បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយរបស់ចិន គ្រោងនឹងមកដល់នៅដើមខែមេសា ខាងមុខ

អត្ថបទដោយ៖
ធី ដា

យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៤មីនាឆ្នាំ២០២១ បានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខ។ ជាមួយគ្នានោះ ភាគីចិនគ្រោងនឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធផងដែរ។

ស្ថានទូតបានបន្តថា បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ, ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ទីនោះ ដែលនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអាចអនុវត្តន៍កាន់តែល្អប្រសើរ។

បើយោងតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងពេលឆាប់ៗ ម៉ាស៊ីនតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំ៣គ្រឿង នឹងត្រូវបំពាក់ចំនួន៣គ្រឿង ក្នុងនោះមួយគ្រឿងជាជំនួយរបស់ប្រទេសចិន និង២គ្រឿងទៀត ត្រូវបានកម្ពុជាបញ្ជាក់ទិញដោយខ្លួនឯង ដែលគេគ្រោងដំឡើងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម១គ្រឿង និងមួយគ្រឿងទៀតដំឡើងនៅវិទ្យាស្ថានសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner