ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានបញ្ចប់ការធ្វើបច្ចុប្បន្នភាព បញ្ជីរ ឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានចាក់ និងអ្នកមិនទាន់ចាក់ វ៉ាក់សាំងកូវីដ-១៩ ជាបឋម ផ្ញើជូនក្រសួងមុខងារសារធារណៈ នារសៀល ថ្ងៃព្រហស្បត៍នេះ

ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ចប់សម្រង់ស្ថិតិបច្ចុប្បន្នភាព ចំនួនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់ ផ្ញើទៅកាន់ក្រសួងមុខងារសារធារណៈរួចរាល់ហើយ ។ នេះបើយោងតាម ការបញ្ជាក់ពីឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេចាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធភា និងអធិការកិច្ច បានឲ្យដឹងនារសៀលនេះ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីក្របខណ្ឌ រួមនឹងមន្ត្រីជាប់កិច្ចសន្យា ដែលបានចាក់វ៉ាក់សាំងរួច ទាំងលើកទី១ និងចាក់បានទាំងពីរលើក មានចំនួន៨៦នាក់ លើចឱនួនសរុប៧៤៨នាក់ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ។

អ្នកនាំពាក្យរូបនេះ បានរំលឹកថា៖ ក្រោមការយកចិត្តទុកដាក់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី លោកំជំទាវបានណែនាំជាបន្ទាន់ឲ្យធ្វើវឌ្ឍនភាព នៃបញ្ជីរឈ្មោះនេះ តាមរយៈការបង្កើតនូវយន្តការអនុគណៈ់កម្មការចាក់វ៉ាក់សាំងកូវីដ-១៩ថ្នាក់ក្រសួង ដើម្បីចូលសហការជាមួយក្រុមការងារអនុគណៈកម្មការថ្នាក់ជាតិ និងក្រសួងមុខងារសារធារណៈ តាមការដឹកនាំ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នងន័យសម្រួលដល់ដំណើរការផ្តល់សេវាចាក់វ៉ាក់សាំងបានប្រព្រិត្តបានរលូន ទៅតាមប្រតិទិនដែលបានកំណត់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner