ក្លិបលីគកំពូល ប្រេស៊ីលមួយ កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប River Plate
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្លិបប្រេស៊ីល Gremio កំពុងតាមប្រមាញ់ ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី Rafael Borre របស់ក្លិប River Plate នេះយោងតាមសារព័ត៌មានក្នុងស្រុក ។

Rafael Borre ក៏ត្រូវបានគេរាយការណ៍ថា មានក្លឹបជាច្រើនចាប់ ដូចជាក្លិប Palmeiras និង Sao Paulo ផងដែរ ។ កុងត្រារបស់កីឡាករវ័យ២៥ ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះ ។

សារព័ត៌មាន Globo Esporte របស់ប្រេស៊ីល បាននិយាយថា ក្លិប Gremio ត្រៀមចុះហត្ថលេខាទិញ Borre ក្នុងតម្លៃ ៤.៥ លានដុល្លារអាមេរិក និងបូករួមទាំងប្រាក់បៀវត្សប្រចាំឆ្នាំ ១,៥ លានដុល្លារអាមេរិកផងដែរ ។
គួរបញ្ជាក់ថា កីឡាករ Rafael Borre ជាប់ជាកីឡាករជម្រើសជាតិកូឡុំប៊ី ២លើក រកបាន ៥០ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣០ ដង ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។