ក្រុមបាល់ទាត់នារី នៅទ្វីបអាស៊ី ត្រៀមប្រកួតកម្ដៅសាច់ដុំជាមួយអាល្លឺម៉ង់ មុនចូលរួមព្រឹត្តិការណ៍ អូឡាំពិក នៅទីក្រុងតូក្យូ

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមបាល់ទាត់ជម្រើសជាតិនារីអូស្រ្តាលី ត្រូវប្រកួតជាមួយក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ នៅខែក្រោយ នាពហុកីឡាដ្ឋាន Brita-Arena នៃទីក្រុង Wiesbaden នាថ្ងៃទី១១ ខែមេសា សម្រាប់ត្រៀមព្រឹត្តិការណ៍អូឡាំពិ កនាទីក្រុងតូក្យូ ។ យោងតាមសេចក្តីថ្លែងការណ៍របស់បាល់ទាត់អូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមបាល់ទាត់ជម្រើសជាតិនារីអូស្រ្តាលី ស្ថិតក្រោមការដឹកនាំរបស់ លោក Gustavsson ដែលជាអតីតជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិនារីអាមេរិក ធ្លាប់ឈ្នះពានរង្វាន់ World Cup ២លើក គឺក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ ។

គួររម្លឹកថា ក្រុមជម្រើសជាតិនារីអាឡឺម៉ង់ បច្ចុប្បន្នឈរចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកស្របពេលដែល ក្រុមនារីអូស្រ្តាលី ចំណាត់ថ្នាក់លេខ ៧ នៅលើពិភពលោក ហើយក៏ជាក្រុមឈានមុខគេនៅ A F C (សហព័ន្ធបាល់ទាត់អាស៊ី) ។ ចំពោះជំនួបរវាងក្រុមទាំង២ នឹងក្លាយជាការប្រកួតដ៏ល្អ ខណៈជំនួបលើកទី១ ស្មើគ្នា ក្នុងលទ្ធផល ២-២ ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner