សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា​១០៧០លានរៀល និងសម្ភារៈបន្ថែមទៀត​ដល់បណ្តាខេត្តកម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក

ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តល់ជំនួយថវិកាចំនួន១០៧០លានរៀល រួមទាំងសម្ភារៈឃីតមួយចំនួនទៀត ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។

លោកជំទាវ បានបន្តថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១០៧០លានរៀល និងខេត្តចំនួន១២ ទទួលបានសម្ភារៈឃីត សម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី២៨ ខែមីនានេះ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner