អាជ្ញាធរសម្រេចបិទមន្ទីរពេទ្យវិសាលសុខជាបណ្តោះអាសន្ន ក្រោយពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

អាជ្ញាធរមានសមត្ថកិច្ច បានសម្រេចបិទ មន្ទីរពហុព្យាបាល វិសាលសុខ ដែលមានទីតាំងស្ថិត តាមបណ្តោយមហាវិថី ព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ យោងតាមប្រភពព័ត៌មានរបស់អាជ្ញាធរមូលដ្ឋានមន្ទីរពេទ្យបានទទួលពិនិត្យ និងថតសួត អ្នកវិជ្ជមានកូវីដ១៩ នៅទីនោះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃនេះដែរ ក្រុមគ្រូពេទ្យបានចាប់ផ្តើម បានមកយកសំណាក អ្នកពាក់ព័ន្ធ សរុបទាំងអស់ចំនួន ៦៧ នាក់ មានស្ត្រី ៤២ នាក់ ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner