កូរ៉េ​ខាងត្បូង​គ្រោង​នឹង​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ត្រឹម​១​ដូ​ស មិនចាំបាច់២ដូស

​កូរ៉េ​ខាងត្បូង​បាន​អះអាង​នៅ​ថ្ងៃចន្ទ​ ​ទី​២​៩​ ​មីនា​ ​២​០​២​១​នេះ​ថា​ ​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​ Jo​h​n​son​ & Jo​h​n​son​ ​មាន​ទាំង​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដូច្នេះ​សម្រេច​ជំរុញ​ឲ្យ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ ​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ ​«​ចាក់​តែមួយ​ដូ​ស​»​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ ​ចំនួន​ពីរ​លើក​ទៀត​ក្នុងពេលឆាប់ៗ​។​

​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​អំពី​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​នៃ​និយ័ត​ករ​ឱសថ​បានឲ្យ​ដឹង​ថា​ ​ប្រសិនបើ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ ​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ជា​ផ្លូវការ​ ​នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ទី​ ​៣​ ​ហើយ​ ​ដែល​កូរ៉េ​ខាងត្បូង​អនុម័ត​ឲ្យ​ប្រើ​ ​បន្ទាប់ពី​វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​វ៉ាក់សាំង​អាមេរិក​-​អាល្លឺម៉ង់​ ​P​if​i​z​e​r-B​ioN​T​e​c​h​។​

​ត្រឹម​ដើម​ស​ប្តាហ៍​នេះ​ ​កូរ៉េ​ខាងត្បូង​បាន​ចាក់​វ៉ាក់សាំង​ ​ជូន​ប្រជាជន​ជិត​ ​៨​០​ម៉ឺន​ដូ​ស​ហើយ​ ​ខណៈ​ប្រជាជន​សរុប​ ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​មាន​ជាង​ ​៥​១​លាន​នាក់​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner