ចែកអំណោយអង្ករ ដល់អ្នកលក់ដូរតិចតួចនៅផ្សារច្បារអំពៅ
ភ្នំពេញៈ អង្ករចំនួន៤១បាវ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន ផ្តល់អោយតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រមការងារសាលារាជធានីភ្នំពេញនាំយកមកផ្តលជូនគណៈកម្មាការផ្សារច្បារអំពៅដើម្បីចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅតាមចិញ្ចើមផ្លូវផ្សាច្បារអំពៅ ។
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកគួច ចំណាន ប្រធានគណៈកម្មាការផ្សារនិងក្រុមការងារបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន ចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅក្នុងផ្សារ ក្នុងនោះម្នាក់ៗទទួលបានអង្ករ១បាវ ទម្ងន់២៥ គីឡូក្រាម និងថវិការមួយចំនួនជាអំណោយរបស់គណៈកម្មារការផ្សារច្បារអំពៅ ។
ក្នុងសកម្មភាពមនុស្សធម៍នេះដែរ ប្រធានគណៈកម្មាការផ្សារ លោកគួច ចំណាន បានស្នើអោយម្ចាស់តូប ម្ចាស់ផ្ទះ ដែលជួលទីតាំងដែលនៅសល់អោយអ្នកលក់ដូរ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ សូមអោយមានការយោគយល់ដល់បងប្អូនដែលលក់ដូរបន្តិចបន្តួច ត្រូវបញុះតម្លៃ បើលើកលែងបានកាន់តែពិសេសថែមទៀត ព្រោះកាលៈទេសៈ នេះកំពុងប្រឈមខ្លាំងណាស់នៅក្នុងគ្រួសារដែលមានជីភាពខ្វះខាតនិងសុខ ភាពប្រជាពលរដ្ឋ ដោយសារជំងឺកូវីដ-១៩ កំពុងតែគំរាមកំហែងជាសកល ។
ជាមួយគ្នានេះលោកប្រធានគណៈកម្មាការផ្សារ បានសំណេះសំណាលជាមួយអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ថ្វីត្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៍ដោយតែបានសម្រាល់ការលំបាកនៅក្នុងក្រុមគ្រួសារមួយរយៈពេល ។ ពិសេសសូមអ្នកលក់ដូរក្នុងផ្សារទាំងអស់ត្រូវចូលរួមអនុវត្តជាប្រចាំថ្ងៃ នូវវិធាន ៣ការពារ ៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយឆ្លងចូលសលគមន៍ ៕ ប៊ុនធី-សណ្តោស