ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ធ្វើការបង្រា្កបជាក់សែ្តងករណីលួចមានសា្ថនទម្ងន់ទោស(ឆក់កាបូបដាក់ប្រាក់) កាលពីវេលាម៉ោង ១៧:៣០នាទីល្ងាចថ្ងៃ២៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ៩៩ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះសៀង សុខខួច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។ និងទី២- ឈ្មោះរិន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

សម្ភារដកហូត៖
១ -ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1IQ-4372 ជារបស់ជនសង្ស័យ ។
២-កាបូបដាក់ប្រាក់១មានប្រាក់៦០០.០០០៛(ហុកសិបមុឺនរៀល) របស់ជនរងគ្រោះ។
៣-ទូរស័ព្ទចំនួន២គ្រឿង(ម៉ាកOPPO Reno 4 និងម៉ាក IPhone X របស់ជនរងគ្រោះ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា នៅថៃ្ង ខែ ឆាំ្នខាងលើជនសង្ស័យ២នាក់បានជិះម៉ូតូ ០១គ្រឿងម៉ាកNIXពណ៌សលាយខៀវ សា្លកលេខភំ្នពេញ1IQ4372 មកពីក្រោយនៅពេលជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយការបូបស្ពាយតាមបណ្តោយផ្លូវ៩៩ពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុខាងលើជនសង្ស័យបាន ធ្វើសកម្មភាព ឆក់ការប៊ូបដាក់ប្រាក់ជនរងគ្រោះស្រែកចោរៗក៏កំលាំងល្បាតយើងអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០២នាក់យកមកប៉ុសិ្តទួលសងែ្ក១ដើម្បីសាកសួរបន្ត។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner