តើកីឡាករណាខ្លះ ហើយប៉ុន្មាននាក់ដែល R. Madrid គ្រោងលក់ចេញ នារដូវក្ដៅខាងមុខ

កីឡាករសំខាន់ៗចំនួន៦នាក់ដែលក្លិបយក្សអេស៉្បាញ Real Madrid គ្រោងលក់ចេញ ដើម្បីប្រមូលលុយទិញកីឡាករវ័យក្មេង មកពង្រឹងក្លឹបនារដូវកាលក្រោយ ។

ក្លឹប Real Madrid បច្ចុប្បន្នកំពុងឈរលេខ៣ នៅលីកកំពូល La Liga ហើយក្លឹបយក្សមួយនេះកំពុងដាក់គោលដៅប្រមាញ់ខ្សែប្រយុទ្ធវ័យក្មេង២រូប គឺខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្លិប Paris Saint-Germain និង Erling Haaland ពីក្លិប Borussia Dortmund នៅទីផ្សារដោះដូរ រដូវក្ដៅខាងមុខ នេះ ។

ប៉ុន្តែក្លិបត្រូវការលក់ចេញកីឡាករមួយចំនួន ដើម្បីប្រមូលលុយត្រោមប្រជែងជាមួយក្លឹបធំៗដូចជា Man City , Man Utd , B Munich , Barcelona និងក្លឹប Liverpool ជាដើម ។ នេះយោងតាមគេហទំព័រ Mundo Deportivo ។

គួរបញ្ជាក់ថា លោក Zinedine Zidane គ្រោងបញ្ចេញកីឡាករជួរមុខចំនួន៦រូប ដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាអាចប្រមូលលុយចូលក្លិបវិញ ក្នុងនោះមានដូចជា កីឡាករ Gareth Bale, Isco, Marcelo, Raphael Varane, Eden Hazard និង Sergio Ramos ៕
