E-School Cambodia ផ្ដល់ជូនការសិក្សាដល់សិស្សថ្នាក់ទី១២ ដោយមិនគិតថ្លៃ និងបញ្ចុះតម្លៃដល់សិស្សគ្រប់កម្រិត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ នៅការិយាល័យក្រុមហ៊ុន E-School Cambodia មានធ្វើសន្និសិទកាសែតស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃ តាម online ក្រោមការសហការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និង E-School Cambodia ជូនទៅក្រសួងអប់រំយុវជន និងកីឡាសំរាប់ប្អូនៗទី១២ ឆ្នាំ២០២១ សិក្សានៅផ្ទះក្នុងសម័យកូវីត១៩ដ៏លំបាកនេះ ។
លោក ឈន ឈុនឡេង ស្ថាបនិកE-School Cambodia បានលើកឡើងថា កម្មវិធី App@E-School សិក្សាតាមអនឡាញនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ មកដល់ពេលនេះមានរយ:ពេល៤ឆ្នាំហើយ ដែលធ្វើអោយក្រុមហ៊ុនមានបទពិសោធន៍ និងសម្ថភាពខ្ពស់ក្នុងការផ្តល់សេវាកម្មនេះ ។ ក្រុមហ៊ុនមានសាស្ត្រាចារ្យល្បីៗថ្នាក់ជាតិដោយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ហើយកម្មវិធី App មានលក្ខណៈជាទំរង់ឆ្លើយឆ្លងដែលសំរួលដល់ការទំនាក់ទំនងរវាងសិស្សនិងគ្រូ សិស្សនិងសិស្សក្នុង App ដែលធ្វើអោយការសិក្សាពីចំងាយមួយនេះមានភាពទាក់ទាញមិនធុញ។មួយវិញទៀតកំរិតនៃការផលិតវីដេអូមានគុណភាពខ្ពស់ត្រជាក់ភ្នែក ហើយក៏មានសៀវភៅអានជាច្រើន ការធ្វើតេស្ត និងការតាមដានប្រវត្តិសិក្សាក្នុងAppទៀតផង ។
ពេលវេលា៤ឆ្នាំកន្លងមកនេះក្រុមហ៊ុនផលិតបាន២ម៉ឺនវីដេអូ ចែកចេញជា២០០ថ្នាក់ រួមមានថ្នាក់ចំណេះដឹងទូទៅK1 ដល់ K12 ថ្នាក់ជំនាញខ្លី ថ្នាក់ភាសាបរទេស និងថ្នាក់កុំព្យូទ័រ ។ សំរាប់ឆ្នាំ២០២១នេះ មានថ្នាក់ពិសេសមួយសំរាប់បំប៉នប្អូនៗដែលសិក្សាមិនទាន់គេ (ខ្សោយខ្លាំង) ធានាថា អ្នកណាៗក៏រៀនចេះ ចូលមកដោះស្រាយបញ្ហាបារម្ភរបស់មាតាបិតាសិស្ស។មកដល់ពេលនេះមានអ្នកប្រើប្រាស់១លាននាក់ដែលជាចំនួនមួយដ៏ច្រើន។ពេលកូវីត១៩នេះក្រៅពីថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបសិក្សា Free ខាងក្រុមហ៊ុនក៏មានការបញ្ចុះតំលៃ ៨៥% គ្រប់ថ្នាក់ពី៣០ដុល្លារមកត្រឹម៥ដុល្លារប៉ុណ្ណោះ ។
ដោយឡែកលោក សុខ ថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាតំណាងក្រសួងអប់រំយុវជន និងកីឡាក៏បានចូលរួមដែរ ហើយលោកបានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ App E-School Cambodia នេះ លោកថាវាមានសារៈប្រយោជន៍ណាស់សំរាប់សិស្សានុសិស្សក្នុងការធ្វើស្វ័យសិក្សាបន្ថែមហើយនេះជួយសិស្សបានសិក្សាធម្មតាបានក្នុងកំឡុងពេលកូវិត១៩នេះហើយAppគឺខាងក្រសួងគាំទ្រហើយឆ្លៀតក្នុងឱកាសនេះដែរលោកថាឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជានិងE-School Cambodia ។
ចូលរួមក្នុងសន្និសីទនេះ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន និងជាតំណាងក្រុមការងារវគ្គបំប៉ននៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា « ក្នុងភាពជាដៃគូជាមួយ E-School យើងបានគាំទ្រ និងសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីចាប់យកកាលានុវត្តភាពថ្មីលើការដ្ឋាននៃការលើកកម្ពស់ការអប់រំតាមប្រព័ន្ធឌីថល ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់កម្រិតនៅទូទាំងប្រទេសទទួលបាននូវមេរៀនចំណេះដឹងទូទៅ និងថ្នាក់វិញ្ញាសារត្រៀមកាន់តែសម្បូរបែប និងទូលំទូលាយ ដែលជាមធ្យោបាយសិក្សាថ្មីដ៏មានប្រសិទ្ធភាព និងបច្ចុប្បន្នភាព សម្រាប់ប្អូនៗអាចសិក្សារៀនសូត្របានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយគុណភាព និងមានគុណតម្លៃបន្ថែមជាពិសេសក្នុងដំណាក់កាលដែលសង្គមជាតិយើងកំពុងជួបនូវវិបត្តិដែលបង្កផលប៉ះពាល់ជាអវិជ្ជមានពីកូវីដ-១៩»។ ជាមួយគ្នានេះលោកបានគូសបញ្ជាក់បន្ថែមទៀតថា« ក្នុងដំណើរឆ្ពោះទៅមុខ ទោះបីយើងបន្តជួបនៅបញ្ហាមួយចំនួនក្តី ប៉ុន្តខ្ញុំពិតជាមានជំនឿប្រកបដោយភាពសុទិដ្ឋិនិយមចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការដ្ឋាននៃការអបរំក្នុងសតសវ្សទី២១នេះប្រកបដោយភាពស្វាហាប់ ហ្មត់ចត់ និងម្ចាស់ការ ដើម្បីឆ្លើយតបបានទៅនឹងបំណងប្រថ្នាដ៏ពិសិដ្ឋរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ ដែលចង់កសាង និងអភិវឌ្ឍន៍សមត្ថភាពកូនចៅទាំងអស់ឱ្យក្លាយជាសរសរទ្រូងរបស់សង្គមជាតិដ៏រឹងមាំ និងជាធនធានបន្តវេនប្រកបដោយចំណេះដឹង ជំនាញ ចំណេះធ្វើ និងបំណិនសម្រាប់ភាពរុងរឿងសប្បូរសប្បាយរបស់ជីវិតខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ» ។
ក្នុងនោះផងដែរ លោកសាស្រ្តាចារ្យ លន់ បូរី សហ ស្ថាបនិក E-School Cambodia ក៏វាយតំលៃខ្ពស់ចំពោះការចូលរួមសហការដ៏ល្អសំណាក់ពីក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដើម្បីគាំទ្របេសកម្មរបស់ E-School Cambodia ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាយើង ជាពិសេសក្នុងស្ថានភាព ដ៏លំបាកនៃការីករាលដាល់នៃជំងឺ COVID-19 ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តល់ការឧបត្ថម្ភសំរាប់វគ្គបំប៉ននេះដោយផ្ទាល់នៅទូទាំងប្រទេសផងដែរ ៕
- Download App : http://onelink.to/33s2vr
- Group Telegram : https://t.me/eschool_community
ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ
☎️ 090 787 999 – 089 802 266 – 081 802 266