ព្រះខ័នរាជស្វាយរៀង អាស៊ីអឺរ៉ុប និងភ្នំពេញក្រោន បាន៣ពិន្ទុដូចគ្នា នៅលីគកំពូលកម្ពុជាសប្តាហ៍ទី៤

ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៣ទល់១, ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីតបានយកឈ្នះក្រុមនគរបាលជាតិ ដោយលទ្ធផល ៣ទល់២ ខណៈក្រុមភ្ញៀវភ្នំពេញក្រោន បានយកឈ្នះ គីរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់១ ទទួលបាន ៣ពិន្ទុបន្ថែម នៅក្នុងការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី៤ កាលពីរសៀលថ្ងៃទី២៧-២៨ ខែមីនា ឆ្នាម២០២១ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ ។

ដោយឡែកការប្រកួតផ្សេងៗទៀត ត្រូវបានលើកពេលជាបណ្តោះអាសន្ន ចំនួន៣ប្រកួត ស្របពេលដែលការប្រកួតសប្តាហ៍ទី២ និងទី៣ កន្លងទៅក៏ពន្យាពេលការប្រកួតដោយសារវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលនៅតែបង្កផលប៉ះពាល់យ៉ាងខ្លាំងក្លានៅឡើយ។

សម្រាប់ការប្រកួត នាល្ងាចថ្ងៃអាទិត្យ ថ្ងៃទី២៨មីខា ម្សិលមិញនេះ ភ្ញៀវណាហ្គាវើលដ៏ បានបើកការនាំមុខ១គ្រាប់មុន ក្នុងនាទី២០ បន្ទាប់ពីខ្សែការពារ រៀម ស៊ឹង បញ្ជូនឲ្យកីឡាករ ឡេង មករា តែតបញ្ចូលទី ។

រំលងត្រឹមតែ៥នាទី កីឡាករ Mika ទាត់បញ្ចូលទីតាមស្មើ ដល់នាទី៤៣ Mika ក៏បន្ថែមមួយគ្រាប់អោយ ម្ចាស់ផ្ទះស្វាយរៀង បើកការនាំមុខមួយគ្រាប់ ។ គ្រាប់ទី៣ដែលជាគ្រាប់ចុងក្រោយ រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Robert Lopez Mendy បន្ទាប់ពីទទួលបានបាល់ពីការបញ្ជូនយ៉ាងល្អដោយ Thiago Santos ក្នុងនាទី៩០៕
