ប្រជាពលរដ្ឋ១៦នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ត្រូវបានរដ្ឋបាលស្រុកកណ្តាលស្ទឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

អត្ថបទដោយ៖
ធី ដា

ស្រុកកណ្ដាលស្ទឹង៖ ប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ក្រោយយកសំណាកធ្វើតេស្តមិនមានមេរោគកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ត្រូវបានអាជ្ញាធរស្រុកកណ្ដាលស្ទឹង អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលបានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត និងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងៗខ្លួន។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានសម្ដែងនូវការអបអរសាទរ ដែលបងប្អូនប្រជាពលរដ្ឋទាំង ១៦នាក់ មិនមានអ្នកណាម្នាក់វិជ្ជមាននូវមេរោគកូវីដ-១៩ ។ លោកអភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងអំណរគុណយ៉ាងជឿបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អ ក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកកណ្ដាលស្ទឹង បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង ១៦នាក់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។ លោកអភិបាលស្រុកកណ្ដាលស្ទឹង ក៏បានសំណូមពរដល់បងប្អូនប្រជាពរដ្ឋ នៅពេលត្រឡប់ទៅលំនៅឋានវិញ សូមបន្តផ្សព្វផ្សាយវិធានការទាំងនេះ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ។

ក្នុងនោះដែរ លោកអភិបាលស្រុក បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ២៣នាក់ ក្នុង១នាក់ទទួលបាន អង្ករ២០ គីឡូក្រា មី ១កេសតូច ម៉ាស ១ប្រអប់ ទឹកសុទ្ធ ១កេស និងថវិកា មួយចំនួន៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner