អភិបាលកិច្ចរបស់ ឌុច នៅមន្ទីរ ស-២១
ក្រោយការដួលរលំរបបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់។ បក្សកម្មុយនីស្តកម្ពុជាដែលដឹកនាំដោយ ប៉ុល ពត បានបង្កើតមន្ទីរសន្តិបាលជាច្រើនកន្លែងនៅក្នុងប្រទេស ដែលរួមមានដូចជា៖ ម-១៣ ម-៩៩ និងស-២១។ មន្ទីរសន្តិបាលទាំង ៣ នេះ គឺត្រូវបានគ្រប់គ្រងដោយមនុស្សតែម្នាក់គឺ ឌុច។ ថ្វីបើគ្រប់គ្រងដោយមនុស្សតែម្នាក់ ប៉ុន្តែអភិបាលកិច្ចរបស់ ឌុច នៅ ស-២១ គឺខុសពី ម-១៣ និង ម-៩៩។ តើអ្វីជាអភិបាលកិច្ចរបស់ ឌុច? ហើយ តើអ្វីជាចរិតពិតនៃ ស-២១? ដើម្បីយល់ច្បាស់សូមអានអត្ថបទខាងក្រោម។




