សិស្សថ្នាក់ទី១២ រៀនកម្មវិធិសិក្សា E-School Cambodia តាមអនឡាញឥតគិតថ្លៃ
ភ្នំពេញ៖ កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន អ៊ី-ស្គូល ខេមបូឌា នឹងផ្ដល់ជូនការសិក្សាថ្នាក់វិញ្ញាសារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដោយឥតគិតថ្លៃ។

នៅក្នុងនោះដែលមានការប្រើប្រាស់សៀវភៅអេឡិចត្រូនិក និងកម្មវិធីការប្រឡងសាកល្បងដោយគ្មានការបង់ប្រាក់ ព្រមទាំងទទួលបានសេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១០យប់។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស ក៏នឹងទទួលបានការបញ្ចុះតម្លៃ ៨៥%គ្រប់មុខវិជ្ជាពេញមួយឆ្នាំផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានបង្កើតកម្មវិធីទូរស័ព្ទ Mobile App បង្រៀនតាមអនឡាញដែលមានឈ្មោះថា E-School Cambodia ដែលមានបង្រៀនមុខវិជ្ជាសំខាន់ៗមួយចំនួន សម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ ទាញយកកម្មវិធី៖ http://onelink.to/33s2vr សម្រាប់ព័ត៌មានបន្ថែមអាចស្វែងរកបានតាមរយៈ https://t.me/eschool_community និងទំនាក់ទំនងតាមរយៈលេខទូរសព្ទរបស់ក្រុមហ៊ុន ០៩០ ៧៨៧ ៩៩៩, ០៨៩ ៨០២ ២៦៦, ០៨១ ៨០៦ ៦២២ ៕