អាហារូបករណ៍សាកលវិទ្យាល័យ KAIST សិក្សានៅប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២១

អត្ថបទដោយ៖
AMS

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យ KAIST (Korea Advanced Institute of Science and Technology) ដែលជាសាកលវិទ្យាល័យកំពូលរបស់ប្រទេសកូរ៉េខាងត្បូង បានផ្ដល់ពីកម្មវិធី Kaist Scholarship សម្រាប់និស្សិតដែលមានចំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកូរ៉េ។ មុនជំនាញសំខាន់ធំៗ រួមមាន ជំនាញវិទ្យាសាស្ត្រ ជំនាញវិស្វកម្ម និងជំនាញពាណិជ្ជកម្ម។  

អាហារូបករណ៍នេះសិស្សទទួលបាន​ថ្លៃសាលាប្រាំបីឆមាស ធានារ៉ាប់រងសុខភាព និងប្រាក់ខែប្រហែល ៣០០ដុល្លារក្នុងមួយខែ។ សាលាតម្រូវឱ្យបេក្ខជនមាន IELTS យ៉ាងតិច ៦.៥ ឬ TOEFL iBT ៨៣ ឬ TOEIC ៧២០ ប៉ុន្តែសម្រាប់ឆ្នាំនេះមិនតម្រូវឱ្យមានទេ​។

សម្រាប់ពាក្យអនឡាញសូមចូលទៅកាន់​ KAIST International Applicant UNDERGRADUATE និងព័ត៌មានលម្អិត International Undergraduate | KAIST Scholarship ។ បើកទទួលពាក្យពីថ្ងៃទី០១ ខែមីនា ទៅ ៣១ ខែឧសភា ឆ្នាំ២០២១​។ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner