នាយករដ្ឋមន្ដ្រីសិង្ហបុរី Lee Hsien Loong ថ្លែងក្នុងគម្រប់ខួប ៣០ឆ្នាំ នៃភេរវកម្មលើយន្ដហោះ SQ117 ថា “យើងទាំងអស់គ្នាមិនត្រូវយកសន្ដិភាព និងភាពសុខដុមរមនាជាការលេងសើចឡើយ

អត្ថបទដោយ៖
AMS OneMinute

នាយករដ្ឋមន្ដ្រីសិង្ហបុរី Lee Hsien Loong ថ្លែងក្នុងគម្រប់ខួប ៣០ឆ្នាំ នៃភេរវកម្មលើយន្ដហោះ SQ117 ថា “យើងទាំងអស់គ្នាមិនត្រូវយកសន្ដិភាព និងភាពសុខដុមរមនាជាការលេងសើចឡើយ។ ទោះបីស្ថិតក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ អ្នកការពារជាតិទាំងឡាយនឹងរក្សាជំហរយ៉ាងរឹងមាំក្នុងការការពារសន្ដិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។”

ទន្ទឹមនឹងការអភិវឌ្ឍប្រទេសក្រោមដំបូលសន្តិភាពរហូតក្លាយជានាគអាស៊ីមួយ សិង្ហបុរីមិនដែលមើលរំលងលើសន្តិភាព និងសុខសុវត្ថិភាពរបស់ប្រជាជនគេឡើយ។ អ្នកការពារជាតិរបស់ពួកគេបានពង្រឹងសមត្ថភាព បំពាក់សម្ភារៈទំនើប និងត្រៀមខ្លួនជានិច្ចចំពោះបញ្ហាដែលមិនអាចប៉ាន់ស្មានទុកមុនបាន។

🎥 CNA

ads banner