អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណលោក ជា មុនី និងលោកស្រី ហ៊ឺ ពេជ្រលីន​ណា និង លោក តេង សឿន និងលោកស្រី ដែលចុះថ្លៃឈ្នូលជួល​ទីតាំង៥០ភាគរយ ដល់ផ្ទះសំណាក់ អង្គរមិថុនា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់លោក ជា មុនី និងលោកស្រី ហ៊ឺ ពេជ្រលីនណា ដែលបានចុះថ្លៃឈ្នួលជួលទីតាំង ៥០ភាគរយ ដល់ផ្ទះសំណាក់ អង្គរមិថុនា ដែលមានទីតាំងស្ថិតនៅ អាគារលេខ 277F ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  និង  បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ មហាបរិញ្ញា តេង សឿន និងលោកស្រី សា ធូណាន ដែលបានចុះថ្លៃឈ្នួលជួលទីតាំង៥០ភាគរយ ដល់ក្រុមហ៊ុន RS Residence ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣១៤ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ ម្ចាស់ទីតាំងជួល, ផ្ទះជួល និងផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានប្រកាសពីការបញ្ចុះតម្លៃថ្លៃជួលជាបន្ដបន្ទាប់ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ គ្រាដែលកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការទាំងនេះ ជាកាយវិការមនុស្សធម៌ដ៏គំរូ ក្នុងការចូលរួមជួយដល់សង្គមពេលមានវិបត្តិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ ចំពោះម្ចាស់ផ្ទះ និងបន្ទប់ជួល ដែលបានស្ម័គ្រចិត្តចែករំលែកការលំបាករបស់ពួកគេជាមួយកម្មករ និយោជិត​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner