សម្តេចពិជ័យសេនា សំណូមពរឱ្យបន្តចូលរួមអនុវត្តន៍ឱ្យបានម៉ឹងម៉ាត់បំផុតនូវវិធានការ«៣ការពារ ៣កុំ»

អត្ថបទដោយ៖
ធី ដា

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១លើបណ្តាញផ្សព្វផ្សាយហ្វេសប៊ុក បានបញ្ជាក់ថា បើទោះជាកម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ហើយបាននិងកំពុងចាក់ជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។

សម្តេចមានប្រសាសន៍បន្ថែមថាការគំរាមកំហែងនៃការីករាលដាលនៃជំងឺកូវីដ-១៩នៅតែមានកម្រិតខ្ពស់ ដោយហេតុថា ព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ។ សម្តេចបានសំណូមពរដល់បងប្អូនទាំងអស់គ្នា បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner