សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តត្រៀមចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
ធី ដា

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានអនុសាសន៍ណែនាំ និងចង្អុលបង្ហាញអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានី-ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលស្ថិតក្រោមរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា រួមមានគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការរៀបចំក្រុមការងារដើម្បីត្រៀមចូលរួមក្នុងកិច្ចការដ៏បន្ទាន់ និងមានសារៈសំខាន់នេះ។ ជាជំហានដំបូង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើង បានទទួលការបណ្តុះបណ្តាលសម្រាប់ការត្រៀមចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ការចូលរួមហ្វឹកហាត់របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់យើងនាពេលនេះ បានបង្ហាញពីឆន្ទៈ និងការត្រៀមខ្លួនរបស់ ស.ស.យ.ក. គ្រប់កាលៈទេសៈ ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ប្រភពៈ ស.ស.យ.ក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner