អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៨លាន២៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨០ម៉ឺននាក់ និងជាសះស្បើយ១០៣លាន៤៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៨លាន២៣ម៉ឺន៩ពាន់៧៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨០ម៉ឺន៤ពាន់៣៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៣លាន៤៤ម៉ឺន៦ពាន់៦៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៣ម៉ឺន៣ពាន់៨០១នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់២០៦នាក់ និងជាសះស្បើយចំនួន២៣លាន៥០ម៉ឺន៩ពាន់២២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៥៧ម៉ឺន៧ពាន់៣៥៤នាក់ ស្លាប់៣១ម៉ឺន៤ពាន់២៦៨នាក់ និងជាសះស្បើយ១០លាន៩៦ម៉ឺន៩ពាន់២៤៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៩ម៉ឺន៥ពាន់៣២៩នាក់ ស្លាប់ចំនួន១៦ម៉ឺន២ពាន់១៤៧នាក់ និងជាសះស្បើយ១១លាន៣៩ម៉ឺន៨២៩នាក់ ៕ ប្រភព៖ worldometers