​ការ​ធ្វើ​នាវាចរណ៍​នៅ​ព្រែកជីក​ស៊ុ​យ​អេ ​បើក​ដំណើរការ​ឡើងវិញ​ហើយ​ ​ក្រោយ​កប៉ាល់​យក្ស​ដែល​ជាប់​គាំង​ទទឹងទិស​ជិត​មួយ​ស​ប្តាហ៍​ត្រូវ​បាន​រំ​ដោះចេញ​បានហើយ

អេ​ហ្ស៊ីប​៖​ ​ការ​ធ្វើ​នាវាចរណ៍​ដឹកទំនិញ​តាមរយៈ​ព្រែកជីក​ស៊ុ​យ​អេ ​បាន​បន្ត​ដំ​ណើ​ការ​ឡើងវិញ​ហើយ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​បន្ទាប់ពី​កប៉ាល់​ដឹកទំនិញ​ដ៏​ធំ​មួយ​ដែល​ជាប់​កឿង​បាន​រួចផុត​ពី​ការ​ជាប់​គាំង​ ​ដោយ​នាំមក​នូវ​ការ​ធូរ​ស្បើយ​ដល់​ប្រទេស​មួយ​ ​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​សរសៃឈាម​ពាណិជ្ជកម្ម​ពិភពលោក​ ​។​

​អាជ្ញាធរ​អេហ្ស៉ី​ប​បានឲ្យ​ដឹង​ថា​ ​កប៉ាល់​ដឹកទំនិញ​យក្ស​ ​Ever​ ​Given​ ​ដែល​បានជា​ប់​គាំង​ ​ហើយ​បង្ក​ភាព​រាំង​ស្ទះ​នៅ​ព្រែកជីក​ស៊ុ​យ​អេ ​អស់​រយៈពេល​ជិត​មួយ​ស​ប្តាហ៍​មក​ហើយ​នោះ​ ​ត្រូវ​បាន​រំ​ដោះចេញ​បានហើយ​ ​។​ ​ព្រែក​ស៊ុ​យ​អេ (​Sue​z​) ​គឺជា​ផ្លូវ​ពាណិជ្ជកម្ម​ដែល​មមាញឹក​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ​ខណៈ​ដែល​កប៉ាល់​យក្ស​ជាង​៣​៧​០​គ្រឿង​កំពុង​រងចាំ​ធ្វើដំណើរ​ឆ្លងកាត់​ ​ក្នុង​នោះ​រួម​មាន​ទាំង​កប៉ាល់​ដឹក​កុងតឺន័រ​ ​និង​នាវាដឹកទំនិញ​ជាច្រើន​ ​។​

សូម​ជម្រាប​ថា​ ​កប៉ាល់​ខាងលើ​ ​ដែល​មាន​បណ្តោយ​ប្រវែង​៤​០​០​ម៉ែត្រ​ ​បានជា​ប់​គាំង​ទទឹងទិស​នៅ​ព្រែកជីក​ស៊ុ​យ​អេ ​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​មុន​ ​កំឡុង​ពេល​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​ ​ដែល​ជាហេតុ​ធ្វើឲ្យ​ការ​ចេញចូល​ច្រក​ផ្លូវទឹក​ ​ដែល​ជា​ផ្លូវកាត់​រវាង​តំបន់​អឺរ៉ុប​និង​អា​ស៉ី​នេះ​ត្រូវ​កក​ស្ទះ​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner