ប្រជាសហគមន៍ តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំងកំពុងប្រែក្លាយតំបន់រស់នៅរបស់ខ្លួនជាទីកន្លែងទេសចរណ៍

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ប្រជាសហគមន៍រស់នៅក្នុងតំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិ សាស្រ្ត ខេត្ត ព្រះវិហារ កំពុងរៀបចំតំបន់ទីកន្លែងរស់នៅរបស់ខ្លួនឱ្យក្លាយជា ទីទាក់ទាញសម្រាប់ភ្ញៀវទេសចរចូលកម្សាន្ត។

          បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង  បានបង្កើតឡើងនៅ ឆ្នាំ២០០៣ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថានក្នុងឆ្នាំ២០០៤ បានកំពុងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ពិសេសគឺសត្វត្រយ៉ងយក្សដែលជិតផុតពូជឱ្យនៅគង់វង្ស ។

ក្រសួងបរិស្ថាន សហការជាមួយសមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា រៀបចំសកម្មភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង ដូចជាការស្តារ ត្រពាំង ជីកស្រះ ឬធ្វើអណ្តូង ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ នៅតាមផ្ទះសំណាក់ និងចំអិនម្ហូប។ ក្នុងនោះក៏មានផងដែរការរៀបចំកន្លែងបោះតង់ ធ្វើផ្លូវទស្សនាសត្វស្លាប និង ស្ពានឆ្លងនៅតំបន់អូរគគីរ និង អាហារដ្ឋានត្មាតនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃឆែប ផងដែរ។

        សូមបញ្ជាក់ថា ដោយមានការគាំទ្រនិងលើកទឹកចិត្តពីក្រសួងបរិស្ថាន សមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា កំពុងបំពេញការងារជាមួយសហគមន៍តំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា ដើម្បីអប់រំបរិស្ថានធម្មជាតិដល់ក្មេងជំនាន់ក្រោយនិង កិច្ចគាំពារបរិស្ថាន ការអភិរក្សសត្វព្រៃនិងធនធានធម្មជាតិ  និងជួយបង្កើតទេសចរណ៍ធម្មជាតិសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋានផ្សារភ្ជាប់នឹងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការការពារធនធានធម្មជាតិនិងបរិស្ថាន៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner