សមាគមសហគ្រាសវេជ្ជសាស្រ្តចិន នៅខេត្តព្រះសីហនុ ឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
សមាគមសហគ្រាសវេជ្ជសាស្រ្តចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយអំណោយទាំងនោះមាន៖ អង្ករចំនួន ១៥៦បាវ មីចំនួន ៥០៨កេស និងគ្រាប់កៅគីចំនួន១០កេស។
ពិធីនេះប្រព្រឹត្តទៅ ក្រោមវត្តមាន លោកស្រី ហៀក ហ៊ីមុល្លី តំណាង ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមសហគ្រាសវេជ្ជសាស្រ្តចិន នៅខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគនេះ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ៕ ដោយ៖សាវ៉ុន

ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។