សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ យកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ គ្រាដែលកំពុងដាក់អោយធ្វើចត្តាឡីស័ក
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានណែនាំអោយក្រុមការងារនំាយកអំណោយមនុស្សធម៌របស់សាខាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងដាក់អោយធ្វើចត្តាឡីស័ក ដោយសារពាក់ព័ន្ធជាមួយអ្នកមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៩៤គ្រួសារនៅក្រុងព្រះសីហនុ។
អ្នកទាំងនោះ រស់នៅសង្កាត់លេខ១ ចំនួន៦៤គ្រួសារ សង្កាត់លេខ២ ចំនួន០៣គ្រួសារ សង្កាត់លេខ៣ ចំនួន ០៣គ្រួសារ និងសង្កាត់លេខ៤ ចំនួន២៤គ្រួសារ ។
សម្ភារៈដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប ម៉ាស១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។
ជាមួយគ្នានេះក្រុមការងារបានណែនាំប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំក្រសួងសុខាភិបាលនិងវិធានការ”៣កុំ ៣ការពារ”របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីពារការកុំអោយឆ្លងជំងឺកូវីដ-១៩៕
