អ្នកដែលធ្លាប់ទៅឱសថស្ថាន ឆាតវិមាន ផ្លូវម៉ៅសេទុង សូមប្រញាប់ទៅធ្វើតេស្ដ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣០មីនាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ឱសថស្ថានឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo, ក្រុម១២, មហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក ត្រូវប្រញាប់ទៅធ្វើតេស្ដ។ ដោយសារធ្លាប់មាន អ្នកវិជ្ជមានកូវីដ-១៩ បានទៅកាន់ទីតាំងនោះ នៅថ្ងៃទី២៤មីនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកដែលពាក់ពន្ធ័ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។