គ្រូបង្វឹកក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានបញ្ជាក់ថា Ronaldo នៅតែជាប្រធានក្រុមដដែល

បន្ទាប់ពីមានប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្តែងកាតវិកាដោះស្លាកប្រធានក្រុម ចេញពីដៃគប់ទៅលើស្មៅ និងស្រែកដាក់អាជ្ញាកណ្ដាលទាក់ទងនឹងមិនអោយគ្រាប់បាល់ចូលទី ពេលប្រកួតជាមួយ ក្រុមស៊ែប៊ី ២ទល់២ ក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅប្រទេស កាតា បានធ្វើអ្នកគាំទ្រចោទជាសំនួរទៅកាន់ គ្រូជម្រើសជាតិព័រទុយហ្គាល់ Fernando Santos ថា ប្រធានក្រុមជម្រើសរើសជាតិមានការផ្លាស់ប្តូរឬយ៉ាងណា ។


លោក Santos បានអះអាងថា Ronaldo នៅតែបន្តធ្វើជាប្រធានក្រុមដដែល ដើរចេញពីទីលាននិងបោះស្លាកប្រធានក្រុមក៏ដោយ ។ ខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្ដាល លោក Danny Makkelie បដិសេធគ្រាប់បាល់ចុងម៉ោង ។


គួរបញ្ជាក់ថា Ronaldo អាចនឹងប្រឈមមុខនឹងការដាក់ពិន័យរបស់ FIFA បន្ទាប់ពីបានដោះស្លាកប្រធានក្រុមចេញ ពីដៃគប់ទៅលើស្មៅ និងស្រែកដាក់មុខអាជ្ញាកណ្ដាល ។
សូមបញ្ជាក់ថា ក្រុមព័រទុយហ្គាល់ បន្តលេងវគ្គជម្រុះ World Cup នៅរាត្រីនេះ ជាមួយក្រុមម្ចាស់ផ្ទះលុចសំបួ ខណៈ អាហ្សាក់ប៉ៃហ្សង់ ទទួលភ្ញៀវ ស៊េបប៊ី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner