សម្តេច ហេង សំរិន កោតសរសើររាជរដ្ឋាភិបាល ដែលបានជម្រុញការចាក់វ៉ាក់សាំងមួយលាននាក់ក្នុងមួយខែ (Video Inside)

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានការកោតសរសើរចំពោះឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុង គម្រោងចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទំាង ប្រទេស។ សារបង្ហាញការកោតសរសើរនិងវាយតម្លៃខ្ពស់របស់សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់នៅសំណេរ ផ្សព្វផ្សាយតាមបណ្តាញសង្គមថ្ងៃទី៣០មីនា ក្រោយប្រសាសន៍ប្តេជ្ញារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែល បានជម្រុញការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសក្នុងមួយខែឲ្យបានមួយលាននាក់។

សម្តេច ហេង សំរិន បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើប ឡើងវិញបានឆាប់រហ័ស។ មន្ត្រីជំនាញបាននិយាយថា សន្ទុះល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជាក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ អាចចាក់បានលើមនុស្សតែជាង១ម៉ឺន៦ពាន់នាក់នោះទេ ដែលមិនទាន់អាចគ្រប់ នឹងតម្រូវការចំនួនមួយលាននាក់បានឡើយក្នុងមួយខែ។

កម្ពុជានឹងតម្រូវការចាក់វ៉ាក់សាំងលើមនុស្សយ៉ាងហោចជាង៣ម៉ឺននាក់ក្នុងមួយថ្ងៃ ដើម្បីអាចសម្រេចនូវផែនការចាក់មួយលាននាក់បានក្នុងមួយខែ។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងសារតាមបណ្តាញសង្គមនៅបានអំពាវនាវប្រជាពលរដ្ឋទំាងអស់ សូមបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ឲ្យបានហ្មត់ចត់ជាទីបំផុតនោះថែមទៀត។

កម្ពុជាគិតត្រឹមថ្ងៃទី៣០មីនា ឆ្នាំ ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៣៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់ ១៧៦នាក់ និងនៅសល់ពាន់១៨៦នាក់ កំពុងសម្រាកព្យាបាល។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១១នាក់ហើយ ។

https://youtube.com/watch?v=kMk3iAlOGNo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner