ទណ្ឌិតជាង៥០០នាក់ ត្រូវបានស្នើរកការសុំលើកលែង និងបន្ធូរបន្ថយទោស (Video Inside)

ក្រសួងយុត្តិធម៌គ្រោងនឹងបើកកិច្ចប្រជុំមួយក្នុងសប្តាហ៍ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតជាង៥០០នាក់ដែលបានស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១។ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមកដល់នៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសាឆ្នាំ២០២១។

រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងថា កិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិមួយពិនិត្យលើ បញ្ហានេះគ្រោងនឹងធ្វើ នារសៀលថ្ងៃទី៣១មីនាតាមប្រព័ន្ធអេឡេត្រូនិចក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយ ទោសនិងលើកលែងទោស។ បញ្ជីឈ្មោះទណ្ឌិតទាំងនោះ គឺជាសំណើពីពន្ធនាគារទាំង២៣របស់គណៈកម្មការ រាជធានីខេត្ត និងពីគណៈកម្មការក្រសួងមហាផ្ទៃ ដែលមានមណ្ឌលអប់រំកែប្រែទាំង៤ សរុបទណ្ឌិតដែលស្នើ មាន៥៤២នាក់ ក្នុងនោះមានស្រី ៦៨នាក់។ ក្នុងចំណោមបញ្ជីស្នើឈ្មោះទណ្ឌិតទាំងជាង៥០០នាក់នោះ សំណើ សុំលើកលែងទោសមានចំនួន៧០នាក់  និងសំណើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់។

ច្បាប់នៃប្រទេសកម្ពុជា អាចមានសិទ្ធិស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតចំនួន៥ដង ក្នុង១ឆ្នាំៗ រួមមាន៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ , ពិធីបុណ្យ វិសាខបូជា, ពិធីបុណ្យ ឯករាជ្យជាតិ និង ពិធីបុណ្យអុំទូកបណ្ដែតប្រទីប, សំពះព្រះខែ និងអកអំបុក។

https://youtube.com/watch?v=g21ozHHE7hU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner