រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសបិទការចេញចូល ភូមិអូររុន ក្រោយស្ត្រី២នាក់ឆ្លងកូវីដ១៩ (Video Inside)
ខេត្តកំពង់ចាមដែលមានការឆ្លង២ករណីថ្ងៃនេះ បានប្រកាសបិទការចេញ-ចូលក្នុងភូមិមួយជាបណ្ដោះអាសន្ន ក្រោយការរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៣០មីនឆ្នាំ២០២១ បានប្រកាស បិទការចេញចូល ភូមិ អូររុន, ឃុំខ្ពបតាងួននៃ ស្រុកស្ទឹងត្រង់ ក្រោយការរកឃើញករណីវិជ្ជមានកូវីដ១៩លើស្រ្តី ខ្មែរ២រូបអាយុ៥៥ឆ្នាំនិង៧៥ឆ្នាំ។ យោងតាមក្រសួងសុខាភិបាល ចំនួនមនុស្សដែលឆ្លងកូវីដ១៩និងកំពុងសម្រាក ព្យាបាលក្នុងខេត្តកំពង់ចាម មានចំនួនសារុប៩នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផ្ទុះឆ្លងសហគមន៍២០កុម្ភៈ។