មន្ត្រីជំនាញក្រសួងសុខាភិបាល អំពាវនាវស្វែងរកមនុស្សចេញចូលឳសថស្ថាន ឆាតវិមាន ចាប់ពី ២៤ ដល់ ២៥ មីនា (Video Inside)

មន្ត្រីជំនាញក្រសួងសុខាភិបាល បានអំពាវនាវនៅថ្ងៃនេះ ស្វែងរកមនុស្សដែលធ្លាប់ចេញចួលឱសថស្ថាន ឆាតវិមាន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៩៣Eo, មហាវិថីម៉ៅសេទុង, សង្កាត់ផ្សារដេប៉ូ៣, ខណ្ឌទួល គោករាជធានីភ្នំពេញ។ យោងតាមអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកជំងឺកូវីដ១៩ បានថ្លែងនៅរសៀលថ្ងៃនេះថា មានអ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅឱសថស្ថាន ឆាតវិមាននោះនៅថ្ងៃទី២៤ និង២៥មីនា។

មន្ត្រីជំនាញក្រសួងសុខាភិបាល បានអំពាវនាវថា ប្រសិនបើបុគ្គលដែលធ្លាប់ចេញចូលទីតាំង ឱសថស្ថាន ឆាតវិមាននោះរវាងពីថ្ងៃទី២៤ និង២៥មីនា មានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩។ រាជធានីភ្នំពេញ គឺជាតំបន់ដែលមានការផ្ទុះច្រើនជាងគេ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

https://youtube.com/watch?v=AP-j1JmUbO8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner