សិក្ខាសាលាស្តីពី«ទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden»

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយមូលនិធីអាស៊ី (The Asia Foundation) នឹងរៀបចំសិក្ខាសាលាស្តីពី «ទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden» នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ – ១០:៣០ នាទីព្រឹក (ម៉ោងនៅកម្ពុជា) តាមប្រព័ន្ធវីដេអូ ZOOM ។ សិក្ខាសាលានេះមានគោលបំណងស្វែងរកនូវភាពបន្ស៊ីគ្នារវាងទស្សនវិស័យរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនសម្រាប់តួនាទី និងការចូលរួមដ៏កាន់តែសំខាន់ឡើងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ជាពិសេសសម្រាប់ការធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២២ របស់កម្ពុជា។

កិច្ចពិភាក្សានេះ នឹងធ្វើការសម្របសម្រួលដោយ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យ អាស៊ី និងមានការចូលរួមពីអ្នកជំនាញដ៏លេចធ្លោចំនួន ០៣រូប គឺ៖ លោក John Brandon នាយកជាន់ខ្ពស់ នៃកម្មវិធីទំនាក់ទំនងអន្តរជាតិនៃមូលនិធិអាស៊ី លោក Alexander Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងបណ្ឌិត ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

សិក្ខាសាលានេះ បើកទូលាយជូនដល់សាធារណជន ដែលរួមមានមន្រ្តីរាជការ វិស័យឯកជន អង្គការអន្តរជាតិ និងក្នុងស្រុក អ្នកសិក្សាស្រាវជ្រាវ សាស្រ្តាចារ្យ សិស្សនិស្សិត និងអ្នកសារព័ត៌មានទាំងឡាយ។ ទន្ទឹមនឹងនេះ ភាសាអង់គ្លេសនឹងត្រូវបានយកមកប្រើប្រាស់ជាភាសាផ្លូវការនៅក្នុងកិច្ចពិភាក្សានេះ។
ដើម្បីចូលរួមនៅក្នុងសិក្ខាសាលានេះ សូមចុះឈ្មោះតាមរយៈ bit.ly/3v4dUoK ហើយតំណភ្ជាប់ផ្ទាល់ខ្លួន នឹងត្រូវបានបង្កើតឡើង ហើយបញ្ជូនទៅអ៊ីម៉ែលរបស់លោកអ្នក ដោយស្វ័យប្រវត្តិ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner