ឃាត់ខ្លួនយុវជនម្នាក់ក្រោយពីកាត់តសំឡេងប្រឌិតព័ត៌មានរឿងបិទភ្នំពេញ

ភ្នំពេញ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនយុវជនម្នាក់ដែលបានកាត់តសំឡេងប្រឌិតព័ត៌មាន រឿងបិទរាជធានីភ្នំពេញ ហើយបង្ហោះនៅលើបណ្ដាញសង្គម TikTok យកទៅធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈចំពោះការប្រឌិតព័ត៌មានរបស់ខ្លួន ។

ការចាប់ខ្លួនយុវជនខាងលេីនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ យុវជនខាងលេីដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ វ៉ាន់ រចនា អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK។

គួរបញ្ចាក់ថា កន្លងទៅយុវជននេះ បានបង្ហោះវីដេអូកាត់តសំឡេងរបស់ជអនាមិក ថា «ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងឲ្យចូលភ្នំពេញ» ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូ នៃការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះ មិនមានគោលការណ៍ណាមួយ ឲ្យមានការបិទច្រកចេញ ចូលរាជធានីភ្នំពេញនោះទេ ។

ក្រោយពីទទួលកំហុសជាសាធារណៈ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា រួចមកសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner