ថ្នាក់ដឹកនាំក្រសួងអប់រំ ចុះត្រួតពិនិត្យទីតាំងសម្រាប់យុទ្ធនាការផ្ដល់វ៉ាក់សាំងជូនបុគ្គលិកអប់រំ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះត្រួតពិនិត្យ និងណែនាំដល់ក្រុមការងារក្នុងការរៀបចំទីតាំងសម្រាប់ផ្ដល់វ៉ាក់សាំង ដើម្បីធានាឲ្យបានថាការរៀបចំមានសណ្ដាប់ធ្នាប់ និងគម្លាតសុវត្ថិភាព ក្នុងយុទ្ធនាការ នៃការចាក់វ៉ាក់សាំងជូនបុគ្គលិកអប់រំក្រោមឱវាទ ដែលចាប់ដំណើការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ហើយការចាក់សាំងនេះដែរគឺជាការចូលរួមយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការចុះត្រួតពិនិត្យនេះត្រូវបានដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner