ក្រសួងប្រៃសណីយ៍ជំរុញឱ្យមានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការជំរុញដល់ភាគីពាក់ព័ន្ធក្នុងការពង្រឹងប្រសិទ្ធភាពនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍ដើម្បីសំដៅធ្វើលយ៉ាងណាឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលប្រើប្រាស់និងទទួលបានប្រយោជន៍ច្រើន។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាពនិង ការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍និងពង្រឹងគុណភាព សេវាទូរសព្ទចល័តក៏ដូចជាសេវាអឺនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ប្រាប់ដល់ ប្រតិបត្តិករទូរគមនាគមន៍និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាក្រសួងកំពុងខិតខំបញ្ចប់ការរៀបចំ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ ចំពោះប្រតិបត្តិករទូរគមនាគមន៍ដែលមិនគោរពច្បាប់ស្តីពីទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍ នៃការផ្តល់សេវាប្រកបដោយគុណភាព។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះក្រសួងប្រៃសណីយ៍បានបញ្ជាក់ផងថាក្រសួងកំពុងវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានាពាក់ព័ន្ធនឹងគុណភាពសេវា និងដាក់ចេញនូវវិធានការ ជាក់ស្តែង។ បន្ថែមលើនេះ ក្រសួងនឹងតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ក្រសួង នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលឱ្យមានប្រសិទ្ធភាពខ្ពស់។ ការងារទាំងអស់ខាងលើនេះ គឺជាសកម្មភាពអាទិភាពបំផុតនៃកម្មវិធីកំណែទម្រង់វិស័យទូរគមនាគមន៍របស់ក្រសួង។
ដើម្បីសម្រេចបាននូវផែនការសកម្មភាពនិងកម្មវិធីកំណែទម្រង់លើវិស័យទូរគមនាគមន៍នេះ ក្រសួងប្រ៍សណីយ័តម្រូវ ឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដូចជា៖(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)