ឡសម្រាប់បូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ និងសម្ភារៈបច្ចេកទេសបានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះហើយ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា សំភារៈបច្ចេក​ទេសគ្រឿងម៉ាស៊ីន ឡសម្រាប់បូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ ១៩ ដែលបានបញ្ជាទិញពីបរទេស នឹងមកដល់ឆាប់ៗ​នេះ​ហើយ។ លោកបន្តថា ក្រុមការងារបានកំពុងសម្រុករៀបចំ និងជម្រុញអោយបានរួចរាល់យ៉ាង​លឿនបំផុត និង បានរៀបចំប្លង់​សាងសង់ រៀបចំទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនី។

លោក ម៉េត មាសភក្តី បានឱ្យដឹង​ថាគិតមកដល់ពេលនេះ ករណីអ្នកស្លាប់ដោយសារកូវីដ១៩ បានបន្តកើតមានជាបន្តបន្ទាប់រ​ហូត​ដល់ចំនួន១២នាក់ហើយ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ផ្ទៃដីប្រមាណ១០ហិកតា ស្ថិតក្នុង​ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាលកំពុងមមាញឹកឈូស ឆាយ សាងសង់។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ លោកបន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ ដោយបាននិងកំពុងសម្រុកធ្វើទាំង​យប់ទាំងថ្ងៃផងដែរ ។

ការសម្រេចជ្រើសរើសទីតាំងនេះ ធ្វើឡើងក្រោយទទួល បានបទបញ្ជារបស់ សម្ដេច ហ៊ុន សែន កាលពីពេល​កន្លងមក។ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា នេះក៏ជាសារក្រើនរំនឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានទប់ស្កាត់ការចម្លង ការរីករាលដាលជំងឺកូវីដ១៩របស់ក្រសួងសុខភាព ក៏ដូចជា ៣ការពារ ៣កុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner